Saturday, September 10, 2016

សេចក្តីជួនដម្ណឹង.!សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស បណ្ឌិត ឯក មនោសែន បានប្រកាសរកម្ចាស់រូបថតដើម្បីផ្តល់អាហារូបករណ៍ ១០០%

រូបថតមួយសន្លឹកធ្វើឲ្យសាកលវិទ្យាធិការ ប្រកាសស្វែងរកប្អូនប្រុសកំសត់ម្នាក់ផ្តល់អាហារូបករណ៍ ១០០%! សូមបងប្អូនជួយ Share ឲ្យសាមីខ្លួនបានឃើញផង
 September 11, 2016
បន្តាប់ពីមានការចែកចាយរូបថតមួយសន្លឹកដ៏កំសត់ នៅលើបណ្តាញសង្គម Facebook គឺរូបឪពុកជូនកូនប្រុសមកប្រលង មកពីត្បែង ក្បែរភ្នំគូលែន (ឆ្ងាយមែនទែន) ហើយពួកគាត់បានវេចបាយដែលខ្ចប់មកពីផ្ទះ ដោយកូនប្រុសហូបជាមួយស្លាបព្រា ចំណែកឪពុកហូបជាមួយដៃ។ ដោយមានការអាណិតអាសូរពីមហាជន ក៏ដូចលោកសាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស បណ្ឌិត ឯក មនោសែន ក៏បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជនម្នាក់នោះ ហើយឲ្យបងប្អូនជួយShare ឲ្យសាមីខ្លួនបានឃើញផង។


ខាងក្រោមនេះជាសម្រង់ក្នុង Page Share ឲ្យសាមីខ្លួនបានឃើញផង៖

សូមផ្តល់អាហារូបករណ៍ជូនប្អូន១០០% ដល់ប្អូនក្នុងរូបថតនេះ សាកលវិទ្យាល័យធនធានមនុស្ស សូមបណ្តាប្រិយមិត្តក្នុង facebook  មេត្តាជួយចែករំលែកព័ត៌មានដល់សាមីខ្លួនឱ្យបានដឹងផង ។ តាមរយះរូបភាពនេះ សាកលវិទ្យាល័យ សូមផ្តល់អាហារូបករណ៍ជូនប្អូនក្នុងរូបភាពនេះ ១០០% ។ ក្រោយពីបានពិនិត្យឃើញរូបភាពនេះ សាកលវិទ្យាល័យធនធានមនុស្ស សូមកោតសរសើរចំពោះទឹកចិត្តរបស់ឪពុក ម្តាយដែលតស៊ូ និងលះបង់ដើម្បីកូន និងចំពោះការតស៊ូរបស់ខ្លួនប្អូនផ្ទាល់។ សូមទាក់ទងការិយាល័យរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ។  សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស បណ្ឌិត ឯក មនោសែន សូមអរគុណ។


សូមឲ្យបងប្អូនជួយShare ឲ្យសាមីខ្លួនបានឃើញផង​ នេះឪកាសល្អ និងជាសំណាងរបស់ប្អូនប្រុស​ ហើយក៍ជាមហាគុណសាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស បណ្ឌិត ឯក មនោសែនផងដែរ។

No comments: